ការតំឡើងសសៃដែកមានតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការអោយធ្នឹមមួយមានភាពរឹងមាំ គឺថាវាអាចទប់ទល់ នឹងកំលាំងដែលមានអំពើលើមុខកាត់ ធ្នឹម ។ ផ្ទុយពីនេះទៅទៀតនោះវាមិនខុសពីការរៀបសសៃដែករបស់សសរប៉ុន្មានទេ គ្រាន់តែដែកធ្នឹមមានតំឡើងដែកស៊ុបបន្ថែមលើដែកផ្សេងទៀត។ ចំពោះការដាក់ដែកស៊ុបវិញ គឺវាអាស្រ័យទៅតាមប្រភេទធ្នឹម ដែលមានភាពដាបធំ ជួលកាលនោះយើងពុំចាំបាច់ ដាក់វាទេ ។ បើធ្នឹមនោះ ខ្លីហើយមានមុខកាត់តូច ជាទូទៅបើ L ជាប្រវែងរបស់ធ្នឹម នោះប្រវែងរបស់ធ្នឹម នោះប្រវែងដែកស៊ុប នៅត្រង់ក្បាលសសរ គឺ l = L/4 រីឯ ដែកស៊ុបចំកណ្តាល l = L/2 រីឯលើសពីនេះទៀតអាស្រ័យទៅនឹងទៅតាមប្រភេទធ្នឹមដ៏ទៃទៀត។ cចំនែកដែកកងវិញត្រង់ក្បាល សសរ ជាទូទៅចន្លោះពីំមួយ ទៅមួយគេតំលៃ (5∅) និងចំកណ្តាលគេយកតំលៃ(15∅)។ ដែកដែលគេដំឡើងក្នុងធ្នឹមមានៈ តួនាទីដែកបណ្តោយ ដែកបណ្តោយគឺជា ដែកដែលដាក់ដេកស្របទិសធ្នឹមវាមានតួនាទីដូចជាៈ -ទប់ទល់ទៅនឹង កុងត្រាំងសង្កត់ និង កុងត្រាំងទាញ ពិសេសនៅលើទំរផ្នែកខាងលើ និង ប្រលោះផ្នែកខាងក្រោម ។ -ធានានូវ តំណត្រង់គល់ និង ចុងរបស់ធ្នឹម
តួនាទីដែកទទឹង ឫ ដែកកង
ដែកទទឹង ឫ ដែកកង គឺជាដែកដែលគេដាក់ស្របនឹង ផ្ទៃមុខកាត់របស់ធ្នឹម ពោលគឺវាកែងនឹង ដែកបណ្តោយ ហើយមានតួនាទីៈ -ទប់ទល់នឹងកម្លាំងកាត់ទទឹងដែលបណ្តាលអោយឪ្យខូចទ្រង់ទ្រាយ -ជួយទប់ទល់កម្លាំងដែលបង្កអោយមានស្នាមប្រេះ ពិសេសនៅក្បែរទំរ -ជួយអោយដែកបណ្តោយស្ថិតទៅតាមទីតាំងរបស់វា បានត្រឹមត្រូវ។
តួនាទីដែកស៊ុប
ដែកស៊ុប គឺជាដែកដែលគេដាក់បន្ថែមនៅតាមដែកបណ្តោយរបស់ធ្នឹម ដើម្បីទប់ទល់នឹងម៉ូម៉ង់កាច់បង្កោងរបស់ធ្នឹម ហើយនឹងដើម្បីចំនេញក្នុងការប្រើប្រាស់ដែកផងដែរ។ ដែកស៊ុបត្រូវបានគេថែមនៅត្រង់កន្លែងដែលមានម៉ូម៉ង់ធំ ដូចជានៅកណ្តាលល្វើងធ្នឹម និង នៅលើទំរ
តារាងនៃការពត់ ក្បាលឬចុងសសៃរដែកធ្នឹម
តារាងទី០២ ការពត់ក្បាលឬ ចុងសសៃដែកធ្នឹម
បច្ចេកទេសនៃការតំឡើងសសៃរដែកធ្នឹម
ការតំឡើងដែកបណ្តោយឬ ដែកសំខាន់ ជាការងារសំខាន់ដូច្នេះមុន នឹងយកមកតំឡើងយើងត្រូវពត់ក្បាលជាមុនសិន (ការពត់ដែកដូចតារាងទី០២)។ បន្តាប់មកយើងយកដែកបណ្តោយមកដាក់តាមបណ្តោយពុម្ពធ្នឹមដែលយើងបានធ្វើរួច។
សំគាល់ៈ ចំពោះប្រវែងនៅត្រង់តំណររបស់ធ្នឹមដែលត្រូវតរគេកំណត់យក
40∅ សំរាប់ដែកថ្នាំងអំពៅ HA fe400 ដែលនៅចន្លោះពី( 30∅ទៅ40∅)
50∅ សំរាប់ដែករលោង និង ដែក HA fe 500។
បន្ទាប់ពីរាយដែកបណ្តោយរួចហើយយើងក៏យកដែកកងឬ ដែកទទឹង រាយនៅតាមទទឹងធ្នឹមដែលដាក់អោយកែងនឹងដែកបណ្តាយ ។ ការដាក់ដែកទទឹងនេះគឺយើងត្រូវដាក់ឆ្លាស់គ្នារវាង ចំនុចនៃការពត់របស់ដែកទទឹង ,បន្តាប់មកគេក៏ដាក់ស៊ុបបន្ថែម ។
ការកំណត់ប្រវែងរបស់ដែកទទឹង៖
5∅ ចំពោះប្រវែងនៅត្រង់ ក្បាលធ្នឹម
15∅ ចំពោះប្រវែងនៅចំកណ្តាល ។
ដើម្បីការតំឡើងដែកធ្នឹម អោយបានរហ័ស និងងាយស្រួលផងនោះ គឺយើងតួតែដាក់ជើងទំរបន្តោះអាសន្ន នៅតាមបណ្តោយធ្នឹម(រូបទី២០)
បន្ទាប់ពីតំឡើងដែកបណ្តោយ ដែកទទឹង និង ដែកស៊ុបរួចហើយគេត្រូវចងដុំដំណល់ពីក្រោមសសៃដែកបណ្តោយដែលជាស្រទាប់ការពាររបស់សសៃដែក។
លកណ្ឌ័ស្រទាប់ការពារ
•យ៉ាងហោចណាស់ 5cm សំរាប់សំណង់មានទីតាំងនៅមាត់សមុទ្រ រឺសំណង់ទទួលរងឥទ្ធិពលអភ្ទ័ប្រៃ រឺស្ថិតនៅក្នុងដី។ •ចំពោះសសរ និងកម្រលខ័ណ្ឌគេតែងតែដាក់ស្រទាប់ការពារ 3cmដោយសារវាមិនសូវមានការប៉ះពាល់និងសារធាតុពុលដែលធ្វើឱ្យខូចដល់ដែក។ •ចំពោះស្រទាប់ការពាររបស់សសរ វាត្រូវបានគេដាក់វាដោយចងភ្ជាប់ជាមួយនិងដែករបស់សសរដែលមានកំរាស់ 3-4cm

This is really helpful thank alot
ReplyDelete