ផ្នែកបច្ចេកទេសការដម្លើងសសររបស់អគារ
ការងារកំណត់ទំហំរបស់សសរដែលបានកំណត់ក្នុងប្លង បន្ទាប់មកត្រូវ៖
- ការកំណត់អក្ស័សសរគឺ ជាការងារសំខាន់ ព្រោះសសរទាំងអស់ត្រូវរត់ជាជួរទៅតាមទីតាំងដែលបានកំណត់ ។ ដូច្នេះការកំណត់អក្ស័សសរទាមទារអោយមានអ្នកបច្ចេកទេសច្បាស់លាស់ក្នុងការកំណត់អក្ស័សសរ។ បន្ទាប់ពីចាក់បេតុងកំរាលខ័ណ្ឌរួចហើយ និង មានភាពធន់គ្រាប់គ្រាន់ យើងអាចធ្នើការកំណត់អក្ស័សសរបាន។
ដំបូងយើងត្រូវរកអក្ស័សសរដែលនៅជាន់ក្រោមជាមុនសិន បន្ទាប់ពីរកអក្ស័សសរបានហើយ យើង ធ្វើការប្រយោលខ្សែពីកំរាលខ័ណ្ឌពីជាន់លើមករកអក្ស័សសរជាន់ក្រោម ដើម្បីងាយស្រួលក្នុងការចំលងអក្ស័សសរពីជាន់ក្រោម ។ ក្នុងការប្រយោលនេះគឺត្រូវការកម្លាំង ចាប់ពី២ ទៅ៣ នាក់ ។ ការប្រយោលនេះមានតំណាក់កាលដូចខាងក្រោមៈ
ដាក់ខ្សែប្រយោលពីកំរាលខ័ណ្ឌជាន់ខាងលើចុះទៅក្រោមអោយចំអក្ស័សសរដែលយើងចង់បាន បន្ទាប់មកទៀតយើងត្រូវយកម៉ែត្រវាស់ចំងាយពីអក្ស័សសរនៅជាន់ក្រោម អោយមកដល់ខ្សែប្រយោលដែលយើងបានប្រយោលពីលើមក ជាប្រវែង (a)។
យើងត្រូវចំណាំប្រវែង(a) បន្ទាប់មកទៀតយើងវាស់ពីក្បាលនៃខ្សែប្រយោលដែលយើងបានដាក់ជាប់ជាមួយនឹងកំរាលខ័ណ្ឌ មកលើ កំរាលខ័ណ្ឌដោយយកតាមប្រវែង(a) ហើយយើងគូសចំណាំពីប្រវែង (a) មកដល់កំរាលខ័ណ្ឌដែលជាប្រវែង(a1) ដូចរូបទី០១
បន្ទាប់ពីរកបានអក្ស័សសរមួយហើយ យើងត្រូវរក ១ ឬ ២ សសរ ទៀតដើម្បីអោយមានភាពលំអៀងកាន់តែតិច ហើយការចំលងអក្ស័សសរគឺធ្វើដូចសសរមុនដែរ។
បន្ទាប់ពីរកបាន ២ទៅ៣ ចំនុចហើយ យើងត្រូវយកខ្សែតៅវាយភ្ជាប់ពីចំនុចមួយទៅចំនុចមួយទៅទៀត ដែលខ្សែបន្ទាត់នេះជាចំនុចគោល ដើម្បីចំលងអក្ស័សសរ និងជាខ្សែបន្ទាត់សំរាប់ offset ក្តារពុម្ព(ដូចទី០២)
No comments:
Post a Comment