Thursday, August 24, 2017

បច្ចេកទេសចាក់បេតុងសសរអាមេ របស់អាគារ

     ការចាក់បេតុងសសរ
ការងារចាក់បេតុងគឺជាការងារសំខាន់ ដូច្នេះមុនពេលចាក់បេតុងសសរគេចាំបាច់ត្រូវត្រួតពិនិត្យៈ - ក្តារពុម្ភមិនត្រូវមានប្រហោង និងបានលាបប្រេងរួចរាល់ហើយ - សរសៃដែកត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ ព្រមទាំងស្ថិតនៅតាមទីតាំង - មើលជន្ទល់ដែលទល់រួចហើយ - បាញ់ទឹកផ្សើមក្តារពុម្ព - សំភារៈ និងឧបករណ៏អោយបានគ្រប់គ្រាន់ - កម្លាំងមនុស្ស និងបែងចែក កម្លាំងជាក្រុមៈ -ក្រុមបង្ហាប់បេតុងដោយប្រើឧបករណ៏ Vibrature ប្រើកម្លាំពី ៣ទៅ៤នាក់  ក្រុមចាក់បេតុង ប្រើកម្លាំពី ២ទៅ៣នាក់
 -ក្រុមជញ្ជូនបេតុងទៅចាក់សសរតូច ៣ទៅ៥នាក់
-ក្រុមរៀបចំប្រព័ន្ធចរន្តអគ្គីសនី១ទៅ២នាក់

 
  ការដោះក្តារពុម្ពសសរ
ការដោះក្តារពុម្ពសសរ ក្រោយពីចាក់បេតុងបាន ២៤ម៉ោងយើងអាចដោះក្តារពុម្ពបាន ក្នុងការដោះក្តារពុម្ពក៏ការងារគ្រោះថ្នាក់មួយដែរ ដែលភាគច្រើននៅពេលដោះក្តារពុម្ពតែងតែជួបនូវចឲបញ្ហារ ដូចនេះហើយនៅពេលដោះក្តារពុម្ពត្រូវមានការប្រុងប្រយ័ត្នខ្ពស់

 
   ការងារកំណត់នីវ៉ូសសរ
ការតំឡើងនីវ៉ូសសរ គឺជាការងារសំខាស់សំរាប់កំណត់ពីកំពស់របស់អគារពីមួយជាន់ទៅមួយជាន់ទៀត ។ ដូចនេះការតំឡើងនីវ៉ូរបស់សសរ គឺទាមទារអោយអ្នកតំឡើងត្រូវមានបច្ចេកទេស និងយល់បានច្បាស់ពីនីវ៉ូរបស់អគារ ។ ការតំឡើងនីវ៉ូនៅលើសសរ ដំបូងគឺយើងត្រូវកំណត់ ឬ រកនីវ៉ូ(+00.00) ជាមុនសិន បន្ទាប់មកទៀតយើងវាស់ពី នីវ៉ូ(+00.00) ឡើងបានកំពស់ ១ម៉ែត្រ ដែលជាចំនុចគោលសំរាប់ចំលងនីវ៉ូតាមចំនុចមួយនឹង ទៅគ្រប់សសរ ។ ការកំណត់នីវ៉ូនេះគេ អាចប្រើឧបករណ៏ដូចជាៈ ទុយូស្ទង់ទឹក , ម៉ាស៊ីន Topography ។ ដោយឡែកនៅការដ្ធានដែលខ្ញុំបានចុះកម្មសិក្សា គឺគេបាន ម៉ានស៊ីន Laser Levels ដើម្បីបាញ់នីវ៉ូរបស់អគារ ។ ការតំឡើង ម៉ាស៊ីន Laser Vevels នេះ ក៏ដូចម៉ាស៊ីនផ្សេងៗទៀតដែល គឺជ្រើសរើសទីតាំងដែលមានសុវត្តិភាព និងងាយស្រួលក្នុងការធ្វើការ ដូចរូប( E )។ បន្ទាប់ពីតំឡើងម៉ាស៊ីន Laser Vevels រួចហើយយើងត្រូវ រកនីវ៉ូ(+00.00)ឬ នីវ៉ូដែលយើងបានកំណត់ បន្ទាប់មកយើងចាប់ផ្តើម កំណត់កំពស់(1m) ដែលគិតពីនីវ៉ូ(+00.00) ឬ នីវ៉ូដែលយើងបានកំណត់ ដែលជាចំនុចគោលនៃសំរាប់អោយយើងចំលងនីវ៉ូតាមចំនុចគោល ដោយការចំលងនីវ៉ូយើងយកsensor របស់ Laser Vevelមកដាក់នៅតាមសសរ នោះនៅពេលដល់នីវ៉ដែលយើងបានកំណត់ម៉ាស៊ីន Laser Vevels និងបញ្ជូនសញ្ញា ទៅអោយsensor ហើយsensor បញ្ចេញសំលេងកមអោយយើងវិញ ដូចរូប(F) បន្ទាប់មកយើងត្រូវវាយខ្សែតៅជុំវិញសសរដើម្បីជាចំនុចសំគាល់ ។ ការប្រើម៉ាស៊ីន Laser Vevels គឺយើងអាចប្រើកម្លាំងមនុស្ស ១ ឬ ២ នាក់ក៏អាចប្រើបានដែល។

No comments:

Post a Comment