Thursday, August 24, 2017

ការងារកំរាលខ័ណ្ឌ ពីបេតុងអាមេ

        លក្ខណៈទូទៅរបស់កំរាលខ័ណ្ឌ
កំរាលខ័ណ្ឌ គឺជាគ្រឿងបង្គុំសំណង់ដែលមានតួនាទីជាផ្ទៃររងនូវបន្ទុកតាមទិសឈរ ហើយបញ្ជូនបន្ទុកទៅអោយធ្នឹមដែលទ្រវា ។ វាមានតួនាទីខ័ណ្ឌចែកនូវកំពស់ជាន់របស់អគារ ។ កំរាល់របស់កំរាលខ័ណ្ឌគឺជាបន្ទះនៃការចាក់បេតុង ដែលមានកំរាស់ចាប់ពី 8cm→20cm ដែលមានបង្កប់សសៃរដែក។ កំរាស់របស់កំរាលខ័ណ្ឌត្រូវបានគេគោរពតាមលក្ខខ័ណ្ឌដូចខាងក្រោម៖ ភាពធន់នឹងកម្លាំងកាច់បង្កោង កំរាលខ័ណ្ឌឈរលើទំរ2 : l/30→l/35 នៃចន្លោះអក្ស័ កំរាលខ័ណ្ឌឈរលើទំរ 3 ឬ 4 : l/40→l/45 នៃចន្លោះអក្ស័ ភាពធន់នឹងសំលេង : ≥16cm សុវត្តិភាពទាក់ទងនឹងអគ្គីភ័យ : 7cm សំរាប់ទប់ទល់នឹងភ្លើងមួយម៉ោង : 11cm សំរាប់ទប់ទល់នឹងភ្លើងពីរម៉ោង កំរាលខ័ណ្ឌផ្គុំឡើងដោយធាតុសំខាន់ៗបីគឺៈ កំរាលខ័ណ្ឌខាងលើ ធាតុទ្រទំងន់ និង ពិដាន ។ កំរាលខ័ណ្ឌមានតួនាទីៈ ជាបន្ទះសំរាប់ទ្រជាន់នីមួយៗ ជាដំបូលសំរាប់ជាន់ក្រោម ជាអេក្រង់សំរាប់នាំមកនូវផាសុខភាព ជាធាតុសំរាប់បង្កើតលំនឹងអគារ។ កំរាលខ័ណ្ឌទ្រដោយៈ ជញ្ជាំងផ្នែកខាងក្រៅ ជញ្ជាំងទទឹង ជញ្ជាំងខាងមុខ និង ក្រោយ ជញ្ជាំងតាមបណ្តោយ ធ្នឹម និង សសរ។ បន្ទុកអថេរមានអំពើលើកំរាលខ័ណ្ឌ ត្រូវបានកំណត់ និងមានការប្រែប្រូលទៅតាមប្រភេទនៃអគារ ដែលគេសាងសង់ ពោលគឺ ការប្រើប្រាស់របស់អគារ ។ បន្ទុកថេរ គឺសំដៅលើទម្ងន់ផ្ទាល់របស់កំរាលខ័ណ្ឌ ទម្ងន់នៃជញ្ជាំងខ័ណ្ឌ ទម្ងន់នៃពិដាន និង ទម្ងន់កំរាលគ្របដណ្តប់លើ ។ បន្ទុកថេរ មានអំពើលើកំរាលខ័ណ្ឌមានៈ កំរាលខ័ណ្ឌសំរាប់អគារស្នាក់នៅ : 175kg/m2 កំរាលខ័ណ្ឌសំរាប់អគារការិយាល័យ: 200kg/m2 កំរាលខ័ណ្ឌសំរាប់ថ្នាក់រៀន: 250kg/m2 កំរាលខ័ណ្ឌសំរាប់អគារសភាពាណិជ្ជកម្ម រឺ កន្លែងសាធារណៈ : 500kg/m2
 
          ការតំឡើងក្តារពុម្ពកំរាលខ័ណ្ឌ
ពុម្ពកំរាលខ័ណ្ឌ គឺជាការងារមួយដែលមានសារៈសំខាន់ នឹងទាមទារអោយយើងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបានថា ពុម្ពដែលយើងតំឡើងមានភាពធន់គ្រប់គ្រាន់ទប់ទល់ទម្ងន់ និងសំពាធរបស់បេតុង នៅពេលចាក់បេតុង ដើម្បីជៀសវាងនូវភាពប៉ោង បែកបាក់ និង ភាពដាបដែលបណ្តាលអោយមានការពិបាកនៅការងារសំរេច (ការងារការ៉ូ -ល-)។ លើសពីនេះទៅទៀតនោះ ពុម្ពកំរាលខ័ណ្ឌអាចទ្រនូវចលនាចល័តរបស់មនុស្ស និង ទម្ងន់របស់វាផ្តាល់ព្រមទាំងវត្ថុផ្សេងៗទៀតដែលមាននៅលើកំរាលខ័ណ្ឌ ។ សំភារៈដែលប្រើក្នុងការតំឡើងពុម្ពកំរាលខ័ណ្ឌ(រូបទី១៧) • រន្ទាដែក • ដែក 50mmX100mm • ដែក 50mmX50mm • ដែករាងអក្សរអ៊ុយ(U) • ក្តារបន្ទះដែលមានកំរាស់ 10 mm • សំភារៈផ្សេងៗទៀត។
 
  បច្ចេកទេសនៃការតំឡើងពុម្ពកំរាលខ័ណ្ឌ
បន្ទាប់ពីតំឡើងពុម្ពធ្នឹមហើយ យើងចាប់ផ្តើមតំឡើងរន្ទាដែក ដែលយើងលើកយករន្ទាមកដាក់ភ្ជាប់ពីលើគ្នារហូត់ដល់នីវ៉ូដែលយើងចង់បាន ហើយនៅខាងលើនៃចុងរន្ទាយើងត្រូវដាក់ភ្ជាប់ជាមួយដែកអ៊ុយ(ខាងលើ) ដែលវាស្រួលនៅពេលយើងធ្វើការតំឡើង ឡើងលើចុះក្រោមតាមតំរូវការ និងនៅបាត រឺជើងរន្ទា យើងអាចដាក់ដែកអ៊ុយ(ជើងក្រោម) ប្រសិនបើរន្ទាត្រូវការកំពស់បន្ថែមដូចរូបទី(១៨)។
បន្តាប់ពីតំឡើងរន្ទារួចហើយ យើងចាប់ផ្តើមតំឡើងដែក 50mmX100mm ដែលដាក់តាមបណ្តោយធ្នឹម ។បន្ទាប់មកយកដែក50mmX50mm មកដាក់អោយកែងពីលើដែក50mmX100mm។ ដើម្បីអោយការតំឡើងដែកទ្រក្តារពុម្ពកំរាលខ័ណ្ឌ បាននីវ៉ូបានស្មើរ គឺយើងត្រូវចង់ខ្សែពីធ្នឹមមួយទៅធ្នឹមមួយទៀត ដើម្បីងាយស្រូលកំណត់បាតកំរាលខ័ណ្ឌ ដូចរូប(K) រឺគេក៏អាចដាក់ឧបករណ៏កែវស្ទង់ទឹក ដើម្បីអោយក្តារពុម្ពកំរាលខ័ណ្ឌបានស្មើរបានល្អដូចរូប(L) ចំណាំៈ ការក្រាលដែកទ្រក្តារពុម្ពកំរាលខ័ណ្ឌ គឺយើងមិនត្រូវអោយ ដែកទាំងអស់ស្តិត នៅជាប់នឹងក្តារពុម្ពរបស់ធ្នឹមទេ គឺយើងត្រូវទុកគំលាត ពីពុម្ពធ្នឹម អោយបាន ពី 3cm ទៅ5cm ដើម្បីងាយស្រូលតំរូវ មុខកាត់ របស់ធ្នឹមដូចរូប(M)។ បន្ទាប់ពីរៀបដែកទ្រក្តារពុម្ពកំរាលខ័ណ្ឌរួចហើយ យើងចាប់ផ្តើម រៀបចំក្រាលក្តារពុម្ពជាបន្តរបន្ទាប់ដូចរូប(N) ។ ក្រោយពីក្រាលក្តារពុម្ពកំរាលខ័ណ្ឌរួចហើយ យើងត្រូវ យកប៉ាវ ឬ ស្គត់ក្រណាត់មកបិតផ្ជិតនៅត្រង់តំណរ ដើម្បីការពារមិនអោយជ្រាបបេតុងនៅពេលចាក់បេតុង។ បន្ទាប់ពីរៀបចំការងារពុម្ពខាងលើរួចហើយ យើងត្រូវទៅរៀបចំជំទល់ និងវាយដែឃ្នាស់បន្ថែមនៅពីក្រោមនៅតាមធ្នឹម។ ការវាយដៃឃ្នាស់ពីក្រោមជាការងារសំខាន់ ដើម្បីអោយក្តារពុម្ពរបស់យើងកាន់តែរឹងមាំនៅពេលចាក់បេតុងដូចរូប(O)

No comments:

Post a Comment