Thursday, August 24, 2017

ការតំឡើងដែកកំរាលខ័ណ្ឌ

ការតំឡើងដែកកំរាលខ័ណ្ឌ
ដែកកំរាលខ័ណ្ឌត្រូវបានរៀបជាក្រលាចក្រត្រង់ដែលគំលាតរបស់វាដាក់តាមការគណនា ។ នៅលើទំរកំរាលខ័ណ្ឌរងនូវកំលាំងទាញនៅផ្នែកខាងលើ ដូច្នេះគេមានដាក់ដែកខាងលើនៅត្រង់ទំរធ្នឹម ដើម្បីទប់ទល់នឹងកំលាំងទាញនោះ។ ដូច្នេះការរៀបសសៃដែកយើងតាមលំដាប់ រៀបជាជួរជាជួរទៅតាមទំរងរបស់អគារ ចំពោះប្រវែងតំណគេកំណត់យកតំលៃ L= 40∅ និង ការពត់ក្បាលសសៃដែកកំរាលខ័ណ្ឌគេកំណត់យកតំលៃ (4d) ។ ហើយចំពោះដែកស៊ុបខាងលើគឺត្រូវដាក់យ៉ាងណាអោយដែកទាំងពីរស្រទាប់នេះស្តិតត្រួតស៊ីគ្នា ទើបដែកទាំងពីរនេះធ្វើការរួមគ្នា ។ ដែកទាំងពីរស្រទាប់នេះត្រូវដាក់ដុំស្រទាប់ការពារ មានកំរាស 25mm ទៅ 30mm ដើម្បីបេតុងចូលរួមធ្វើការជាមួយគ្នា
ការរាយសសៃដែកកំរាលខ័ណ្ឌ ការងារចាក់បេតុងធ្នឹម និង កំរាលខ័ណ្ឌ
ការងារចាក់បេតុងគឺជាការងារសំខាន់ ដូច្នេះ មុនពេលចាក់បេតុងធ្នឹមនិង កំរាលខ័ណ្ឌគេចាំបាច់ត្រូវត្រួតពិនិត្យៈ -ក្តារពុម្ភមិនត្រូវមានប្រហោង -សរសៃដែកត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ ព្រមទាំងស្ថិតនៅតាមទីតាំង - សំអាតក្តារពុម្ពធ្នឹម និង ក្តារពុម្ពកំរាលខ័ណ្ឌ -បាញ់ទឹកផ្សើមក្តារពុម្ព -សំភារៈ និងឧបករណ៏អោយបានគ្រប់គ្រាន់ -កម្លាំងមនុស្ស និងបែងចែក កម្លាំងជាក្រុមៈ -ក្រុមបង្ហាប់បេតុងដោយប្រើឧបករណ៏ Vibrature ប្រើកម្លាំពី ៣ទៅ៤នាក់ -ក្រុម គៀពង្រាយបេតុង ប្រើកម្លាំពី ៣ទៅ៤នាក់ -ក្រុមចាក់បេតុង ប្រើកម្លាំពី ២ទៅ៣នាក់ -ក្រុមនាក់ ចាក់នីវ៉ូ ប្រើកម្លាំពី ១ទៅ២នាក់ -ក្រុមរៀបចំប្រព័ន្ធចរន្តអគ្គីសនី១ទៅ២នាក់
ការដោះក្តារពុម្ពសសរ
ក្រោយពីចាក់បេតុងបាន ២៨ថ្ងៃ ទើបយើងអាចដោះក្តារពុម្ពបាន ក្នុងការដោះក្តារពុម្ពក៏ការងារគ្រោះថ្នាក់មួយដែរ ដែលភាគច្រើននៅពេលដោះក្តារពុម្ពតែងតែជួបនូវចឲបញ្ហារ ដូចនេះហើយនៅពេលដោះក្តារពុម្ពត្រូវមានការប្រុងប្រយ័ត្នខ្ពស់

No comments:

Post a Comment