Thursday, August 24, 2017

បច្ចេកទេសតំឡើងក្តារពុម្ពសសរ

បច្ចេកទេសតំឡើងក្តារពុម្ពសសរ

លក្ខណៈទូទៅរបស់ក្តារពុម្ព ក្តារពុម្ពជាការងារសំខាន់ ដែលតំរូវអោយអ្នកសាងសង់ត្រូវតែយកចិត្តទុកដាក់បំផុតនៅពេលសាងសង់ ព្រោះថាពុម្ពជាអ្នកកំណត់នូវរូបរាងរបស់គ្រឿងបង្គុំសំណង់ ។

ការធ្វើក្តារពុម្ព

នៅបច្ចុប្បន្ន នេះក្តារពុម្ពដែលយើងតែងតែប្រើមានពីរ ប្រភេទ គឺៈ  ក្តារពុម្ពជ័រ ( រូប A )  ក្តារពុម្ពឈើ ( រូប B)  ក្តារពុម្ពដែក

ការធ្វើក្តារពុម្ពគឺអាស្រ័យទៅនឹង មុខកាត់របស់សសរ ។ ដោយឡែកនៅការដ្ធានដែរខ្ញុំបានចុះធ្វើកម្មសិក្សា គឺប្រើពុម្ពឈើ។ ដូចនេះដំបូងយើងត្រូវមាន បន្តះក្តារ, ឈើ(4cm x 8cm) ឬ ដែក(5cm x 10cm) និងសំភារៈផ្សេៗទៀត។ ការធ្វើក្តារដូខាងក្រោមៈ o កាត់ក្តារពុម្ពជាបន្ទះក្តារទៅតាមប្រវែង និង មុខកាត់ទៅតាមប្លង់ o វាយភ្ជាប់ឈើ(4cm x 8cm) ឬ ផ្សារដែក(5cm x 5cm) តាមបណ្តោយបន្ទះក្តារជា ២ ឬ ៣ ជួរ និងវាយភ្ជាប់ឈើ(4cm x 8cm) ឬ ផ្សារដែក(5cm x 5cm) នៅទទឹងក្តារនៅផ្នែកខាងក្បាល និងខាងចុងបន្ថែមដើម្បីឪ្យក្តារ មានភាពធន់គ្រាប់គ្រាន់ និងរាំង មាំ នៅពេលចាក់បេតុង (រូបទី ០៩)។

ការតំឡើងក្តារពុម្ព

បន្ទាប់ធ្វើក្តារពុម្ពរួចហើយ យើងចាប់ផ្តើមតំឡើងក្តារពុម្ព ដោយការតំឡើងនេះយើងត្រូវតំឡើតអោយចំអក្ស័ដែលគេបានកំណត់រួចហើយ បន្ទាប់មកយើងលើកយកមកផ្គុំ គ្នាតាមទិសឈរ ដោយវាយភ្ជាប់ ឬ ផ្សារភ្ជាប់ ពីក្តារពុម្ពមួយចំហៀងទៅពុម្ពមួយចំហៀងទៀត ដូចរូប(C) ។ បន្ទាប់ពីភ្ជាប់ក្តារពុម្ពបានទាំង ៤ជ្រុងហើយ យើងត្រូវ វាយភ្ជាប់ដៃឃ្នាស់ផ្អោបក្តារពុម្ពទាំង៤ជ្រុងបន្ថែមទៀត ចំពោះសសរដែលមានមុខកាត់(60cm x 60cm)គេយកគំលាត(50cm) ដើម្បីការពារកុំក្តារពុម្ពប៉ោង ឬ ផ្ទុះពេលចាក់បេតុង ។ បន្ទាប់មកទៀតយើងដាក់ជន្ទល់ ទល់ទាំង៤ ជ្រុង ដើម្បីអោយពុម្ពសសរមានលំនឹងបានល្អ បន្តែនៅផ្នែកខាងក្រោមនៃជើងជន្ទល់ត្រូវដាក់ដែកអ៊ុយ(U) ពីក្រោមដើម្បីងាយស្រួលក្នុងការកែរតំរូវនៅពេលសសររបស់យើងមិនត្រង់ ដូចរូប(D)។ ចំពោះផ្នែកខាងចុងនៃជើងក្រោមរបស់ដែកអ៊ុយ(U) ត្រូវធ្វើអោយជាប់ជាមួយនឹងកំរាលខ័ណ្ឌ។

• ការប្រយោលសសរ គឺជាការងារសំខាន់ដើម្បីផ្ទៀងផ្ទាត់សសរ អោយបានត្រង់។ បន្ទាប់ពីការតំឡើងពុម្ព និងប្រើជន្ទល់រួចហើយ យើងចាប់ផ្តើមប្រយោលសសរ ដោយការប្រយោលសសរប្រើកម្លាំងមនុស្សពី២ ទៅ៣ នាក់ ដោយការប្រយោលនេះ ដំបូងយើងត្រូវបណ្តុះដែកឬឈើ ដាក់អោយកែងនៅផ្នែកខាងលើនៃក្តារពុម្ពដែលមានប្រវែងណាមួយសមរម្យ ដើម្បីទុកចងខ្សែប្រយោលពីលើចុះក្រោម។ ការប្រយោលសសរធ្វើដូចខាងក្រោមៈ - ចងខ្សែប្រយោលជាមួយដែកឬ ឈើដែលយើងបានដាក់អោយកែងនៅផ្នែកខាងលើនៃ ក្តារពុម្ព រួចទំលាក់កូនប្រយោលមកក្រោម - វាស់ប្រវែងផ្នែកខាងលើ ដែលគិតពីគេមក្តារ ដល់ខ្សែប្រយោលបានប្រវែង( A ) - វាស់ប្រវែងផ្នែកខាងក្រោម យើងវាស់ចេញពីគេមក្តារពុម្ព ដល់អក្ស័នៃកូនប្រយោលតាមប្រវែង( A ) អោយបានត្រឹមត្រូវ។ ប្រសិនបើប្រវែងខាងក្រោម មិនត្រឹមត្រូវដូចប្រវែង( A )នោះបង្ហាញថាសសរ របស់យើងមិនបានត្រឹមត្រូវទេ ដូចនេះយើងអាចត្រួតពិនិត្យជើង ជន្ទល់នៅត្រង់ដែកអ៊ុយ(U)ដើម្បើតំរូវប្រវែងខាងក្រោមត្រឹមត្រូវ នឹងប្រវែងខាងលើ ។ - ការប្រយោលនេះដើម្បីអោយមានភាពលំអៀងកាន់តែតិច គឺត្រូវប្រយោលម្តង់ ២ឬ៣ ខ្សែប្រយោលនៃក្តារពុម្ព មួយចំហៀង ហើយយើងប្រយោលទាំង ៤ទិសនៃពុម្ពសសរ (រូបទី១១)។

No comments:

Post a Comment