Thursday, August 24, 2017

បច្ចេកទេសការងារធ្វើ ធ្នឹម និង កំរាលខ័ណ្ឌ ពីបេតុងអាមេ

       បច្ចេកទេសការងារធ្វើ ធ្នឹម និង កំរាលខ័ណ្ឌ ពីបេតុងអាមេ
ធ្នឹមគឺជា គ្រឿងបង្គុំសំណង់តាមទិសដេកដែលមានតួនាទីទ្រទំងន់តាមទិសឈរ។ ក្រោមអំពើនៃបន្ទុកថេរ ( ទម្ងន់ផ្ទាល់ ទង្ងន់ជញ្ជាំង កំរាលខណ្ឌ័ កាំជណ្តើរ ) ដែលជាបន្ទុកផ្ទាល់ និង បន្ទុកអថេរ (បន្ទុកមានអំពើលើកំរាលខណ្ឌ័ )ធ្វើអោយធ្នឹមរងនូវកំលាំងពីរគឺ៖ កំលាំងកាច់បង្កោង ដែលធ្វើអោយមួយផ្នែកនៃមុខកាត់ របស់ធ្នឹមរងនូវកុងត្រាំងទាញ និង មួយផ្នែកទៀតរងនូវកុងត្រាំងសង្កត់ ។ កំលាំងកាត់ទទឹង ។ ធ្នឹមមានតួនាទី បញ្ជូនកម្លាំងពីកំរាលខណ្ឌ័ទៅអោយសសរ កាត់បន្ថយនូវប្រវែងភ្លាត់របស់សសរ ជួយរក្សាលំនឹងរបស់អគារ កាត់បន្ថយកម្លាំងកាច់បង្កោងនៅក្បាល់សសរគ្រឹះ ( ធ្នឹមក្រវ៉ាត់) ។ មុខកាត់របស់ធ្នឹមអាចមានទំរងជា៖ ចតុកោណកែង ការ៉េ រាងជាអក្សរ L, T , U,I ចតុកោណព្នាយសមបាត
ការងារ ក្តារពុម្ពធ្នឹម
ក្តារពុម្ពជាការងារសំខាន់ ដែលតំរូវអោយអ្នកសាងសង់ត្រូវតែយកចិត្តទុកដាក់បំផុតនៅពេលសាងសង់ ព្រោះថាពុម្ពជាអ្នកកំណត់នូវរូបរាងរបស់គ្រឿងបង្គុំសំណង់ ។ ការធ្វើក្តារពុម្ព គឺអាស្រ័យទៅតាមបប្រភេទនៃមុខកាត់របស់ ធ្នឹម ។ ដូច្នេះដើម្បីធ្វើក្តារពុម្ព យើងត្រូវមាន៖បន្ទះក្តារ, ឈើ(4cmX8cm) និងសំភារៈផ្សេងៗទៀត។ ការតំឡើងក្តារពុម្ពមាន ៖ o កាត់ក្តារពុម្ពជាបន្ទះក្តារទៅតាមប្រវែង និង មុខកាត់ទៅតាមប្លង់ o វាយភ្ជាប់ឈើ(4cm x 8cm) ឬ ផ្សារដែក(5cm x 5cm) តាមបណ្តោយបន្ទះក្តារជា ២ ឬ ៣ ជួរ និងវាយភ្ជាប់ឈើ(4cm x 8cm) ឬ ផ្សារដែក(5cm x 5cm) នៅទទឹងក្តារនៅផ្នែកខាងក្បាល និងខាងចុងបន្ថែមដើម្បីឪ្យក្តារ មានភាពធន់គ្រាប់គ្រាន់ និងរាំង មាំ ដូចរូប(G) o ដើម្បីអោយការកាត់ក្តារពុម្ពបានរហ័ស និងបានត្រង់ស្មើរល្អ គឺយើងត្រូវប្រវែងផ្នែកខាងក្បាល និង កន្ទុយ អោយស្មើរគ្នារួចយើងវាយភ្ជាប់ខ្សែតៅទៅទាំងពីរចំនុចដូចរូប(H) ចំណាំៈ នៅតាមបណ្តោយធ្នឹមចន្លោះឈើមេពុម្ពទាំងពីរគេដាក់ដែកទីបបំពង់ រឺដែករាងចតុកោណកែងចំនួនពីរដើមការពារភាពដាប។
ការតំឡើងក្តារពុម្ពធ្នឹម
បន្ទាប់ពីរុះរើក្តារពុម្ពរបស់សសររួចរាស់ហើយ គេក៏ចាប់ផ្តើម កំណត់នីវ៉ូរបស់អគារដែលកំណត់នៅតាមសសរដែលជាចំនុចគោល ដើម្បីងាយស្រួលក្នុងការកំណត់នីវ៉ូរបស់អគារ ។ ការតំឡើងក្បាលសសរ ជាការងារសំខាន់ ត្រូវទាមទារអោយយើងយល់ពីកំពស់របស់អគារពីមួយជាន់ទៅមួយជាន់ និង បាតធ្នឹម អោយបានច្បាស់ ។ ការកំណត់នីវ៉ូបាត់ធ្នឹមគឺយើងវាស់កំពស់ចេញពីនីវ៉ូរបស់សសរ ដែលយើងបានកំណត់រួច ដូចរូប(I) បន្ទាប់មកទៀតគេចាប់ផ្តើមតំឡើងក្បាលសសរ(ក្បាលតុក្តា)ដោយវាយភ្ចាប់ទៅនឹងសសរ បន្តែមុននឹងវាយភ្ចាប់ក្បាលតុក្តាភ្ជាប់ គឺយើងត្រូវ ប្រើឧបករណ៍កែវស្ទង់ទឹក ដើម្បីអោយនីវ៉ូរបស់បាត់ធ្នឹមបានស្មើរល្អ ដូចរូប

បន្ទាប់ពីតំឡើងក្បាលសសរហើយ យើងត្រូវបន្តរតំឡើងពុម្ពធ្នឹម គឺយើងលើកពុម្ពធ្នឹមទៅភ្ជាប់ជាមួយនឹងក្បាលសសរ ទៅក្បាលសសរមួយទៀត បន្ទាប់មកយើងត្រូវយកជន្ទល់មកទល់ពីក្រោមពុម្ពធ្នឹមដើម្បីអោយធ្នឹមរឹងមាំ និង ធ្នឹមបានស្មើរដូចរូប(១៦) ដើម្បីអោយធ្នឹមបានស្មើរយើងត្រូវចង់ខ្សែពីក្បាលសសរ មួយទៅក្បាលសសរទៀត ដើម្បីអោយងាយស្រួលក្នុងការតំរូវបាតពុម្ពធ្នឹម ។ ការតំឡើងពុម្ពធ្នឹមត្រូវការកម្លាំងមនុស្សពី ៣នាក់ ទៅ៤ នាក់ ។

No comments:

Post a Comment