Thursday, August 31, 2017

ហ្គេមកំពុងតែពេញនិយមខ្លាំងនៅកម្ពុជា ជាពិសេសត្រូវជាមួយកម្មវីធីជួបជុំកាន់តែសប្បាយរីករាយ

ហ្គេមកំពុងតែពេញនិយមខ្លាំងនៅកម្ពុជា ជាពិសេសត្រូវជាមួយកម្មវីធីជួបជុំកាន់តែសប្បាយរីករាយ

ថ្មីៗមានហ្គេមមួយដែលកំពុងតែពេញនិយម ហើយជាពិសេសពីសំណាក់យុវវ័យកំពុងតែមានការទាក់ទាញ់ខ្លាំង ហ្គេមនេះមានឈ្មោះថា : Wheel of Choice Plus ហ្គេមនេះ free អ្នកទាំងអស់គ្នាអាចចូលទាញយកបាន។ ហ្គេមជាហ្គេមសំសាន្ត ដែលជាប្រភេទ ដែលមានការវង្វីលចអង្អុលទៅនរណាម្នាក់អោយធ្វើអ្វីមួយ។ ការលែងហ្គេមនេះត្រូវមានតំរូវអោយមានចំនួនចាបើពី 3 ទៅ5នាក់ឡើងទៅទើបវាសប្យាយ

ហ្គេមនេះមានឈ្មោះថា : Wheel of Choice Plus ហ្គេមនេះ free អ្នកទាំងអស់គ្នាអាចចូលទាញយកបាន

ជាពិសេសធ្វើការប្តូរអក្សរទៅជាអក្សរខ្មែរបានយ៉ាងងាយស្រួល កម្មវីថីហ្គេមនេះគេតែតតែយកមកលែងនៅពេលជុំគ្នា ដូចជាកម្មេវិធីជុបលៀង ឫ ពេលជួបជុំគ្នាក្នុងកម្មវិធីផ្សែងៗ ឧទាហណ័ការមកជុបលៀងជាមិត្តភក្រ ក្នុងកម្មវីធីផឹកស៊ីជាដើម

ការប្តូរអក្សរអ្នកទាំងអស់គ្នាអាចប្តូរតាមនេះបាន

មានវីឌីអូបង្ហាញដោយ Youtube Channel : LD training អគុណ

Monday, August 28, 2017

តាមបណ្តោយផ្លួវជាតិលេខ៤ ពិតជាមានទេសភាពស្អាតមែនតែន

តាមបណ្តោយផ្លួវជាតិលេខ៤ ពិតជាមានទេសភាពស្អាតមែនតែន
តាមបណ្តោយផ្លួវជាតិលេខ៤ ពិតជាមានទេសភាពស្អាតមែនតែន

ថ្មីៗនេះដោយសារមានអាកាសធាតុប្រែប្រួល បានធ្វើអោយតំបន់មួយចំនួនបានមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃជាពិសេសនៅតំបន់ ភ្នំ និង តំបន់មាត់សមុទ្រ ដោយសារតែបែបនេះបានធ្វើអោយផ្លូវជាតិលេខ៤ ជាពិសេស នៅម្តុំជួរភ្នំពេជ្យនិល ឬ ម្តុំយាយម៉ៅ មានពពកជាច្រើន ហើយពពកទាំងនោះចុះអាបជាច្រើន ពេលបានមើលហើយពិតជាមានអារម្មណ៏ថា​ ស្រសស្រាយ រីករាយ និងរិយាការបែបនេះ ពេលបានឃើញហើយពិតជាចង់ឃើញទៀតណាស់ វាពិតជាមានបរិយាកាស់ស្អាត មាន ខ្សល់ បរិសុទ្ធ មាន បរិយាកាស់ត្រជាក់ តាមជើងភ្នំមាន ពពក ហោះជុំវិញ មានពណ៏សរ ស្រងាត់ពិតជាស្អាតណាស់

តាមបណ្តោយផ្លួវជាតិលេខ៤ ពិតជាមានទេសភាពស្អាតមែនតែន

តាមបណ្តោយផ្លួវជាតិលេខ៤ ពិតជាមានទេសភាពស្អាតមែនតែន
ពិតជាអស្ជារ្យណាស់ EXCEL អាចយកមកបញ្ចាកម្មវិធីលើកុំព្យួទ័របានងាយ ​​​​​​​

ថ្មីៗនេះ មានYoutube Channel មានឈ្មោះថា : LD training ( )បានបង្ហាញថា កម្មេវីធី Microsoft Excel អាចយកកំណត់អោយបើកកម្មវីធីអ្វីមួយក៍បាន តាមចិត្តដែលចងបាន ហើយមិនត្រឹមតែប៉ុន្នោះ Microsoft Excel អាចមកបើក Folder អ្វីមួយកបាន ។ យើងអាចយកកម្មវីធីMicrosoft Excel មករៀបចំ ឯកសារទាំងអស់ដែលមានកម្មក្នុង computer ដោយមិនបារម្មការភ្លេច ឬ រង្វេងមិនដឹងថា ឯកសាដែលបានធ្វើហើយទុកនៅកន្លែងណា ក័ដោយក៏វាអាចរកអោយអ្នកទាំងអស់គ្នាបានដែរ វាពិតជាពិសេសណាស់ វាអាចជួយអ្នកទាំងអស់គ្នាបានច្រើន ដោយគ្រាន់តែប្រើតារាង Excel មកគ្រប់គ្រងទីន្ន័យ

Excel ពិិតជាពីសេសមែន យើងប្រើExcel មកគ្រប់គ្រងទីន្ន័យក្មុងcomputer បាន

ពិតជាអស្ជារ្យណាស់ EXCEL អាចយកមកបញ្ចាកម្មវិធីលើកុំព្យួទ័របានងាយ ​​​​​​​

ថ្មីៗនេះ មានYoutube Channel មានឈ្មោះថា : LD training (https://www.youtube.com/channel/UCEWY2yJ4wb2MpFdehFNkLdQ) បានបង្ហាញថា កម្មេវីធី Microsoft Excel អាចយកកំណត់អោយបើកកម្មវីធីអ្វីមួយក៍បាន តាមចិត្តដែលចងបាន ហើយមិនត្រឹមតែប៉ុន្នោះ Microsoft Excel អាចមកបើក Folder អ្វីមួយកបាន ។ យើងអាចយកកម្មវីធីMicrosoft Excel មករៀបចំ ឯកសារទាំងអស់ដែលមានកម្មក្នុង computer ដោយមិនបារម្មការភ្លេច ឬ រង្វេងមិនដឹងថា ឯកសាដែលបានធ្វើហើយទុកនៅកន្លែងណា ក័ដោយក៏វាអាចរកអោយអ្នកទាំងអស់គ្នាបានដែរ វាពិតជាពិសេសណាស់ វាអាចជួយអ្នកទាំងអស់គ្នាបានច្រើន ដោយគ្រាន់តែប្រើតារាង Excel មកគ្រប់គ្រងទីន្ន័យ

សូមទស្សនា វីឌីអូ សូមចូលទៅកាន់ Youtube Channel()

Sunday, August 27, 2017

ពិតជាអស្ជារ្យណាស់ EXCEL អាចយកមកបញ្ចាកម្មវិធីលើកុំព្យួទ័របានងាយ

ពិតជាអស្ជារ្យណាស់ EXCEL អាចយកមកបញ្ចាកម្មវិធីលើកុំព្យួទ័របានងាយ
តាមប្រភព you-tube មួយដែលមាន Channel: LD Training

បានបង្ហាញថា កម្មវីធី Microsoft EXCEL មិនត្រឹមតែជាកម្មវិធីមួយសម្រាប់ជួយគ្រប់គ្រង់ទិន្ន័យ និង ធ្វើបញ្ជីទេ វាអាចជួយបញ្ជាកម្មវិធីផ្សេងៗទៀតបាន ដោយប្រើេexcel វាពិតជាប្រសើរខ្លាំងណាស់សំរាប់អក្នដែលតែងតែ ប្រើប្រាស់ Computer ចាប្រចាំថ្ងៃ គ្រាន់តែប្រើ Microsoft EXCEL អាចគ្រប់គ្រង់ទិន្ន័យទាំងមូលបានងាយស្រួល មិនត្រឹមតែប៉ុន្មោះទេ​ Microsoft EXCEL អាចយកមកអ្វីៗបានច្រើនជាងបនេះច្រើនទ្វេរដង់ទៀត






មានវីឌីអូ បង្ហាញ:



វាពិតជាល្អមែនសម្រាប់អ្នកដែរមានកម្មវិធីប្រើ ឬ មានឯកសារច្រើន ឬ មាន ជាFolder ច្រើន អាចប្រើតាមវីធីគឺវាល្អ
សូមតាមដានវីឌីអូថ្មីៗ YouTube Channel: LD Training :

Thursday, August 24, 2017

ការតំឡើងដែកកំរាលខ័ណ្ឌ

ការតំឡើងដែកកំរាលខ័ណ្ឌ
ដែកកំរាលខ័ណ្ឌត្រូវបានរៀបជាក្រលាចក្រត្រង់ដែលគំលាតរបស់វាដាក់តាមការគណនា ។ នៅលើទំរកំរាលខ័ណ្ឌរងនូវកំលាំងទាញនៅផ្នែកខាងលើ ដូច្នេះគេមានដាក់ដែកខាងលើនៅត្រង់ទំរធ្នឹម ដើម្បីទប់ទល់នឹងកំលាំងទាញនោះ។ ដូច្នេះការរៀបសសៃដែកយើងតាមលំដាប់ រៀបជាជួរជាជួរទៅតាមទំរងរបស់អគារ ចំពោះប្រវែងតំណគេកំណត់យកតំលៃ L= 40∅ និង ការពត់ក្បាលសសៃដែកកំរាលខ័ណ្ឌគេកំណត់យកតំលៃ (4d) ។ ហើយចំពោះដែកស៊ុបខាងលើគឺត្រូវដាក់យ៉ាងណាអោយដែកទាំងពីរស្រទាប់នេះស្តិតត្រួតស៊ីគ្នា ទើបដែកទាំងពីរនេះធ្វើការរួមគ្នា ។ ដែកទាំងពីរស្រទាប់នេះត្រូវដាក់ដុំស្រទាប់ការពារ មានកំរាស 25mm ទៅ 30mm ដើម្បីបេតុងចូលរួមធ្វើការជាមួយគ្នា
ការរាយសសៃដែកកំរាលខ័ណ្ឌ ការងារចាក់បេតុងធ្នឹម និង កំរាលខ័ណ្ឌ
ការងារចាក់បេតុងគឺជាការងារសំខាន់ ដូច្នេះ មុនពេលចាក់បេតុងធ្នឹមនិង កំរាលខ័ណ្ឌគេចាំបាច់ត្រូវត្រួតពិនិត្យៈ -ក្តារពុម្ភមិនត្រូវមានប្រហោង -សរសៃដែកត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ ព្រមទាំងស្ថិតនៅតាមទីតាំង - សំអាតក្តារពុម្ពធ្នឹម និង ក្តារពុម្ពកំរាលខ័ណ្ឌ -បាញ់ទឹកផ្សើមក្តារពុម្ព -សំភារៈ និងឧបករណ៏អោយបានគ្រប់គ្រាន់ -កម្លាំងមនុស្ស និងបែងចែក កម្លាំងជាក្រុមៈ -ក្រុមបង្ហាប់បេតុងដោយប្រើឧបករណ៏ Vibrature ប្រើកម្លាំពី ៣ទៅ៤នាក់ -ក្រុម គៀពង្រាយបេតុង ប្រើកម្លាំពី ៣ទៅ៤នាក់ -ក្រុមចាក់បេតុង ប្រើកម្លាំពី ២ទៅ៣នាក់ -ក្រុមនាក់ ចាក់នីវ៉ូ ប្រើកម្លាំពី ១ទៅ២នាក់ -ក្រុមរៀបចំប្រព័ន្ធចរន្តអគ្គីសនី១ទៅ២នាក់
ការដោះក្តារពុម្ពសសរ
ក្រោយពីចាក់បេតុងបាន ២៨ថ្ងៃ ទើបយើងអាចដោះក្តារពុម្ពបាន ក្នុងការដោះក្តារពុម្ពក៏ការងារគ្រោះថ្នាក់មួយដែរ ដែលភាគច្រើននៅពេលដោះក្តារពុម្ពតែងតែជួបនូវចឲបញ្ហារ ដូចនេះហើយនៅពេលដោះក្តារពុម្ពត្រូវមានការប្រុងប្រយ័ត្នខ្ពស់

ការតំឡើងតំឡើងសសៃដែកធ្នឹម

លក្ខណៈទូទៅរបស់ដែកធ្នឹម
ការតំឡើងសសៃដែកមានតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការអោយធ្នឹមមួយមានភាពរឹងមាំ គឺថាវាអាចទប់ទល់ នឹងកំលាំងដែលមានអំពើលើមុខកាត់ ធ្នឹម ។ ផ្ទុយពីនេះទៅទៀតនោះវាមិនខុសពីការរៀបសសៃដែករបស់សសរប៉ុន្មានទេ គ្រាន់តែដែកធ្នឹមមានតំឡើងដែកស៊ុបបន្ថែមលើដែកផ្សេងទៀត។ ចំពោះការដាក់ដែកស៊ុបវិញ គឺវាអាស្រ័យទៅតាមប្រភេទធ្នឹម ដែលមានភាពដាបធំ ជួលកាលនោះយើងពុំចាំបាច់ ដាក់វាទេ ។ បើធ្នឹមនោះ ខ្លីហើយមានមុខកាត់តូច ជាទូទៅបើ L ជាប្រវែងរបស់ធ្នឹម នោះប្រវែងរបស់ធ្នឹម នោះប្រវែងដែកស៊ុប នៅត្រង់ក្បាលសសរ គឺ l = L/4 រីឯ ដែកស៊ុបចំកណ្តាល l = L/2 រីឯលើសពីនេះទៀតអាស្រ័យទៅនឹងទៅតាមប្រភេទធ្នឹមដ៏ទៃទៀត។ cចំនែកដែកកងវិញត្រង់ក្បាល សសរ ជាទូទៅចន្លោះពីំមួយ ទៅមួយគេតំលៃ (5∅) និងចំកណ្តាលគេយកតំលៃ(15∅)។ ដែកដែលគេដំឡើងក្នុងធ្នឹមមានៈ តួនាទីដែកបណ្តោយ ដែកបណ្តោយគឺជា ដែកដែលដាក់ដេកស្របទិសធ្នឹមវាមានតួនាទីដូចជាៈ -ទប់ទល់ទៅនឹង កុងត្រាំងសង្កត់ និង កុងត្រាំងទាញ ពិសេសនៅលើទំរផ្នែកខាងលើ និង ប្រលោះផ្នែកខាងក្រោម ។ -ធានានូវ តំណត្រង់គល់ និង ចុងរបស់ធ្នឹម
តួនាទីដែកទទឹង ឫ ដែកកង
ដែកទទឹង ឫ ដែកកង គឺជាដែកដែលគេដាក់ស្របនឹង ផ្ទៃមុខកាត់របស់ធ្នឹម ពោលគឺវាកែងនឹង ដែកបណ្តោយ ហើយមានតួនាទីៈ -ទប់ទល់នឹងកម្លាំងកាត់ទទឹងដែលបណ្តាលអោយឪ្យខូចទ្រង់ទ្រាយ -ជួយទប់ទល់កម្លាំងដែលបង្កអោយមានស្នាមប្រេះ ពិសេសនៅក្បែរទំរ -ជួយអោយដែកបណ្តោយស្ថិតទៅតាមទីតាំងរបស់វា បានត្រឹមត្រូវ។
តួនាទីដែកស៊ុប
ដែកស៊ុប គឺជាដែកដែលគេដាក់បន្ថែមនៅតាមដែកបណ្តោយរបស់ធ្នឹម ដើម្បីទប់ទល់នឹងម៉ូម៉ង់កាច់បង្កោងរបស់ធ្នឹម ហើយនឹងដើម្បីចំនេញក្នុងការប្រើប្រាស់ដែកផងដែរ។ ដែកស៊ុបត្រូវបានគេថែមនៅត្រង់កន្លែងដែលមានម៉ូម៉ង់ធំ ដូចជានៅកណ្តាលល្វើងធ្នឹម និង នៅលើទំរ




តារាងនៃការពត់ ក្បាលឬចុងសសៃរដែកធ្នឹម តារាងទី០២ ការពត់ក្បាលឬ ចុងសសៃដែកធ្នឹម បច្ចេកទេសនៃការតំឡើងសសៃរដែកធ្នឹម
ការតំឡើងដែកបណ្តោយឬ ដែកសំខាន់ ជាការងារសំខាន់ដូច្នេះមុន នឹងយកមកតំឡើងយើងត្រូវពត់ក្បាលជាមុនសិន (ការពត់ដែកដូចតារាងទី០២)។ បន្តាប់មកយើងយកដែកបណ្តោយមកដាក់តាមបណ្តោយពុម្ពធ្នឹមដែលយើងបានធ្វើរួច។ សំគាល់ៈ ចំពោះប្រវែងនៅត្រង់តំណររបស់ធ្នឹមដែលត្រូវតរគេកំណត់យក 40∅ សំរាប់ដែកថ្នាំងអំពៅ HA fe400 ដែលនៅចន្លោះពី( 30∅ទៅ40∅) 50∅ សំរាប់ដែករលោង និង ដែក HA fe 500។ បន្ទាប់ពីរាយដែកបណ្តោយរួចហើយយើងក៏យកដែកកងឬ ដែកទទឹង រាយនៅតាមទទឹងធ្នឹមដែលដាក់អោយកែងនឹងដែកបណ្តាយ ។ ការដាក់ដែកទទឹងនេះគឺយើងត្រូវដាក់ឆ្លាស់គ្នារវាង ចំនុចនៃការពត់របស់ដែកទទឹង ,បន្តាប់មកគេក៏ដាក់ស៊ុបបន្ថែម ។ ការកំណត់ប្រវែងរបស់ដែកទទឹង៖ 5∅ ចំពោះប្រវែងនៅត្រង់ ក្បាលធ្នឹម 15∅ ចំពោះប្រវែងនៅចំកណ្តាល ។ ដើម្បីការតំឡើងដែកធ្នឹម អោយបានរហ័ស និងងាយស្រួលផងនោះ គឺយើងតួតែដាក់ជើងទំរបន្តោះអាសន្ន នៅតាមបណ្តោយធ្នឹម(រូបទី២០)



បន្ទាប់ពីតំឡើងដែកបណ្តោយ ដែកទទឹង និង ដែកស៊ុបរួចហើយគេត្រូវចងដុំដំណល់ពីក្រោមសសៃដែកបណ្តោយដែលជាស្រទាប់ការពាររបស់សសៃដែក។
លកណ្ឌ័ស្រទាប់ការពារ
•យ៉ាងហោចណាស់ 5cm សំរាប់សំណង់មានទីតាំងនៅមាត់សមុទ្រ រឺសំណង់ទទួលរងឥទ្ធិពលអភ្ទ័ប្រៃ រឺស្ថិតនៅក្នុងដី។ •ចំពោះសសរ និងកម្រលខ័ណ្ឌគេតែងតែដាក់ស្រទាប់ការពារ 3cmដោយសារវាមិនសូវមានការប៉ះពាល់និងសារធាតុពុលដែលធ្វើឱ្យខូចដល់ដែក។ •ចំពោះស្រទាប់ការពាររបស់សសរ វាត្រូវបានគេដាក់វាដោយចងភ្ជាប់ជាមួយនិងដែករបស់សសរដែលមានកំរាស់ 3-4cm

ការងារកំរាលខ័ណ្ឌ ពីបេតុងអាមេ

        លក្ខណៈទូទៅរបស់កំរាលខ័ណ្ឌ
កំរាលខ័ណ្ឌ គឺជាគ្រឿងបង្គុំសំណង់ដែលមានតួនាទីជាផ្ទៃររងនូវបន្ទុកតាមទិសឈរ ហើយបញ្ជូនបន្ទុកទៅអោយធ្នឹមដែលទ្រវា ។ វាមានតួនាទីខ័ណ្ឌចែកនូវកំពស់ជាន់របស់អគារ ។ កំរាល់របស់កំរាលខ័ណ្ឌគឺជាបន្ទះនៃការចាក់បេតុង ដែលមានកំរាស់ចាប់ពី 8cm→20cm ដែលមានបង្កប់សសៃរដែក។ កំរាស់របស់កំរាលខ័ណ្ឌត្រូវបានគេគោរពតាមលក្ខខ័ណ្ឌដូចខាងក្រោម៖ ភាពធន់នឹងកម្លាំងកាច់បង្កោង កំរាលខ័ណ្ឌឈរលើទំរ2 : l/30→l/35 នៃចន្លោះអក្ស័ កំរាលខ័ណ្ឌឈរលើទំរ 3 ឬ 4 : l/40→l/45 នៃចន្លោះអក្ស័ ភាពធន់នឹងសំលេង : ≥16cm សុវត្តិភាពទាក់ទងនឹងអគ្គីភ័យ : 7cm សំរាប់ទប់ទល់នឹងភ្លើងមួយម៉ោង : 11cm សំរាប់ទប់ទល់នឹងភ្លើងពីរម៉ោង កំរាលខ័ណ្ឌផ្គុំឡើងដោយធាតុសំខាន់ៗបីគឺៈ កំរាលខ័ណ្ឌខាងលើ ធាតុទ្រទំងន់ និង ពិដាន ។ កំរាលខ័ណ្ឌមានតួនាទីៈ ជាបន្ទះសំរាប់ទ្រជាន់នីមួយៗ ជាដំបូលសំរាប់ជាន់ក្រោម ជាអេក្រង់សំរាប់នាំមកនូវផាសុខភាព ជាធាតុសំរាប់បង្កើតលំនឹងអគារ។ កំរាលខ័ណ្ឌទ្រដោយៈ ជញ្ជាំងផ្នែកខាងក្រៅ ជញ្ជាំងទទឹង ជញ្ជាំងខាងមុខ និង ក្រោយ ជញ្ជាំងតាមបណ្តោយ ធ្នឹម និង សសរ។ បន្ទុកអថេរមានអំពើលើកំរាលខ័ណ្ឌ ត្រូវបានកំណត់ និងមានការប្រែប្រូលទៅតាមប្រភេទនៃអគារ ដែលគេសាងសង់ ពោលគឺ ការប្រើប្រាស់របស់អគារ ។ បន្ទុកថេរ គឺសំដៅលើទម្ងន់ផ្ទាល់របស់កំរាលខ័ណ្ឌ ទម្ងន់នៃជញ្ជាំងខ័ណ្ឌ ទម្ងន់នៃពិដាន និង ទម្ងន់កំរាលគ្របដណ្តប់លើ ។ បន្ទុកថេរ មានអំពើលើកំរាលខ័ណ្ឌមានៈ កំរាលខ័ណ្ឌសំរាប់អគារស្នាក់នៅ : 175kg/m2 កំរាលខ័ណ្ឌសំរាប់អគារការិយាល័យ: 200kg/m2 កំរាលខ័ណ្ឌសំរាប់ថ្នាក់រៀន: 250kg/m2 កំរាលខ័ណ្ឌសំរាប់អគារសភាពាណិជ្ជកម្ម រឺ កន្លែងសាធារណៈ : 500kg/m2
 
          ការតំឡើងក្តារពុម្ពកំរាលខ័ណ្ឌ
ពុម្ពកំរាលខ័ណ្ឌ គឺជាការងារមួយដែលមានសារៈសំខាន់ នឹងទាមទារអោយយើងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបានថា ពុម្ពដែលយើងតំឡើងមានភាពធន់គ្រប់គ្រាន់ទប់ទល់ទម្ងន់ និងសំពាធរបស់បេតុង នៅពេលចាក់បេតុង ដើម្បីជៀសវាងនូវភាពប៉ោង បែកបាក់ និង ភាពដាបដែលបណ្តាលអោយមានការពិបាកនៅការងារសំរេច (ការងារការ៉ូ -ល-)។ លើសពីនេះទៅទៀតនោះ ពុម្ពកំរាលខ័ណ្ឌអាចទ្រនូវចលនាចល័តរបស់មនុស្ស និង ទម្ងន់របស់វាផ្តាល់ព្រមទាំងវត្ថុផ្សេងៗទៀតដែលមាននៅលើកំរាលខ័ណ្ឌ ។ សំភារៈដែលប្រើក្នុងការតំឡើងពុម្ពកំរាលខ័ណ្ឌ(រូបទី១៧) • រន្ទាដែក • ដែក 50mmX100mm • ដែក 50mmX50mm • ដែករាងអក្សរអ៊ុយ(U) • ក្តារបន្ទះដែលមានកំរាស់ 10 mm • សំភារៈផ្សេងៗទៀត។
 
  បច្ចេកទេសនៃការតំឡើងពុម្ពកំរាលខ័ណ្ឌ
បន្ទាប់ពីតំឡើងពុម្ពធ្នឹមហើយ យើងចាប់ផ្តើមតំឡើងរន្ទាដែក ដែលយើងលើកយករន្ទាមកដាក់ភ្ជាប់ពីលើគ្នារហូត់ដល់នីវ៉ូដែលយើងចង់បាន ហើយនៅខាងលើនៃចុងរន្ទាយើងត្រូវដាក់ភ្ជាប់ជាមួយដែកអ៊ុយ(ខាងលើ) ដែលវាស្រួលនៅពេលយើងធ្វើការតំឡើង ឡើងលើចុះក្រោមតាមតំរូវការ និងនៅបាត រឺជើងរន្ទា យើងអាចដាក់ដែកអ៊ុយ(ជើងក្រោម) ប្រសិនបើរន្ទាត្រូវការកំពស់បន្ថែមដូចរូបទី(១៨)។
បន្តាប់ពីតំឡើងរន្ទារួចហើយ យើងចាប់ផ្តើមតំឡើងដែក 50mmX100mm ដែលដាក់តាមបណ្តោយធ្នឹម ។បន្ទាប់មកយកដែក50mmX50mm មកដាក់អោយកែងពីលើដែក50mmX100mm។ ដើម្បីអោយការតំឡើងដែកទ្រក្តារពុម្ពកំរាលខ័ណ្ឌ បាននីវ៉ូបានស្មើរ គឺយើងត្រូវចង់ខ្សែពីធ្នឹមមួយទៅធ្នឹមមួយទៀត ដើម្បីងាយស្រូលកំណត់បាតកំរាលខ័ណ្ឌ ដូចរូប(K) រឺគេក៏អាចដាក់ឧបករណ៏កែវស្ទង់ទឹក ដើម្បីអោយក្តារពុម្ពកំរាលខ័ណ្ឌបានស្មើរបានល្អដូចរូប(L) ចំណាំៈ ការក្រាលដែកទ្រក្តារពុម្ពកំរាលខ័ណ្ឌ គឺយើងមិនត្រូវអោយ ដែកទាំងអស់ស្តិត នៅជាប់នឹងក្តារពុម្ពរបស់ធ្នឹមទេ គឺយើងត្រូវទុកគំលាត ពីពុម្ពធ្នឹម អោយបាន ពី 3cm ទៅ5cm ដើម្បីងាយស្រូលតំរូវ មុខកាត់ របស់ធ្នឹមដូចរូប(M)។ បន្ទាប់ពីរៀបដែកទ្រក្តារពុម្ពកំរាលខ័ណ្ឌរួចហើយ យើងចាប់ផ្តើម រៀបចំក្រាលក្តារពុម្ពជាបន្តរបន្ទាប់ដូចរូប(N) ។ ក្រោយពីក្រាលក្តារពុម្ពកំរាលខ័ណ្ឌរួចហើយ យើងត្រូវ យកប៉ាវ ឬ ស្គត់ក្រណាត់មកបិតផ្ជិតនៅត្រង់តំណរ ដើម្បីការពារមិនអោយជ្រាបបេតុងនៅពេលចាក់បេតុង។ បន្ទាប់ពីរៀបចំការងារពុម្ពខាងលើរួចហើយ យើងត្រូវទៅរៀបចំជំទល់ និងវាយដែឃ្នាស់បន្ថែមនៅពីក្រោមនៅតាមធ្នឹម។ ការវាយដៃឃ្នាស់ពីក្រោមជាការងារសំខាន់ ដើម្បីអោយក្តារពុម្ពរបស់យើងកាន់តែរឹងមាំនៅពេលចាក់បេតុងដូចរូប(O)

បច្ចេកទេសការងារធ្វើ ធ្នឹម និង កំរាលខ័ណ្ឌ ពីបេតុងអាមេ

       បច្ចេកទេសការងារធ្វើ ធ្នឹម និង កំរាលខ័ណ្ឌ ពីបេតុងអាមេ
ធ្នឹមគឺជា គ្រឿងបង្គុំសំណង់តាមទិសដេកដែលមានតួនាទីទ្រទំងន់តាមទិសឈរ។ ក្រោមអំពើនៃបន្ទុកថេរ ( ទម្ងន់ផ្ទាល់ ទង្ងន់ជញ្ជាំង កំរាលខណ្ឌ័ កាំជណ្តើរ ) ដែលជាបន្ទុកផ្ទាល់ និង បន្ទុកអថេរ (បន្ទុកមានអំពើលើកំរាលខណ្ឌ័ )ធ្វើអោយធ្នឹមរងនូវកំលាំងពីរគឺ៖ កំលាំងកាច់បង្កោង ដែលធ្វើអោយមួយផ្នែកនៃមុខកាត់ របស់ធ្នឹមរងនូវកុងត្រាំងទាញ និង មួយផ្នែកទៀតរងនូវកុងត្រាំងសង្កត់ ។ កំលាំងកាត់ទទឹង ។ ធ្នឹមមានតួនាទី បញ្ជូនកម្លាំងពីកំរាលខណ្ឌ័ទៅអោយសសរ កាត់បន្ថយនូវប្រវែងភ្លាត់របស់សសរ ជួយរក្សាលំនឹងរបស់អគារ កាត់បន្ថយកម្លាំងកាច់បង្កោងនៅក្បាល់សសរគ្រឹះ ( ធ្នឹមក្រវ៉ាត់) ។ មុខកាត់របស់ធ្នឹមអាចមានទំរងជា៖ ចតុកោណកែង ការ៉េ រាងជាអក្សរ L, T , U,I ចតុកោណព្នាយសមបាត
ការងារ ក្តារពុម្ពធ្នឹម
ក្តារពុម្ពជាការងារសំខាន់ ដែលតំរូវអោយអ្នកសាងសង់ត្រូវតែយកចិត្តទុកដាក់បំផុតនៅពេលសាងសង់ ព្រោះថាពុម្ពជាអ្នកកំណត់នូវរូបរាងរបស់គ្រឿងបង្គុំសំណង់ ។ ការធ្វើក្តារពុម្ព គឺអាស្រ័យទៅតាមបប្រភេទនៃមុខកាត់របស់ ធ្នឹម ។ ដូច្នេះដើម្បីធ្វើក្តារពុម្ព យើងត្រូវមាន៖បន្ទះក្តារ, ឈើ(4cmX8cm) និងសំភារៈផ្សេងៗទៀត។ ការតំឡើងក្តារពុម្ពមាន ៖ o កាត់ក្តារពុម្ពជាបន្ទះក្តារទៅតាមប្រវែង និង មុខកាត់ទៅតាមប្លង់ o វាយភ្ជាប់ឈើ(4cm x 8cm) ឬ ផ្សារដែក(5cm x 5cm) តាមបណ្តោយបន្ទះក្តារជា ២ ឬ ៣ ជួរ និងវាយភ្ជាប់ឈើ(4cm x 8cm) ឬ ផ្សារដែក(5cm x 5cm) នៅទទឹងក្តារនៅផ្នែកខាងក្បាល និងខាងចុងបន្ថែមដើម្បីឪ្យក្តារ មានភាពធន់គ្រាប់គ្រាន់ និងរាំង មាំ ដូចរូប(G) o ដើម្បីអោយការកាត់ក្តារពុម្ពបានរហ័ស និងបានត្រង់ស្មើរល្អ គឺយើងត្រូវប្រវែងផ្នែកខាងក្បាល និង កន្ទុយ អោយស្មើរគ្នារួចយើងវាយភ្ជាប់ខ្សែតៅទៅទាំងពីរចំនុចដូចរូប(H) ចំណាំៈ នៅតាមបណ្តោយធ្នឹមចន្លោះឈើមេពុម្ពទាំងពីរគេដាក់ដែកទីបបំពង់ រឺដែករាងចតុកោណកែងចំនួនពីរដើមការពារភាពដាប។
ការតំឡើងក្តារពុម្ពធ្នឹម
បន្ទាប់ពីរុះរើក្តារពុម្ពរបស់សសររួចរាស់ហើយ គេក៏ចាប់ផ្តើម កំណត់នីវ៉ូរបស់អគារដែលកំណត់នៅតាមសសរដែលជាចំនុចគោល ដើម្បីងាយស្រួលក្នុងការកំណត់នីវ៉ូរបស់អគារ ។ ការតំឡើងក្បាលសសរ ជាការងារសំខាន់ ត្រូវទាមទារអោយយើងយល់ពីកំពស់របស់អគារពីមួយជាន់ទៅមួយជាន់ និង បាតធ្នឹម អោយបានច្បាស់ ។ ការកំណត់នីវ៉ូបាត់ធ្នឹមគឺយើងវាស់កំពស់ចេញពីនីវ៉ូរបស់សសរ ដែលយើងបានកំណត់រួច ដូចរូប(I) បន្ទាប់មកទៀតគេចាប់ផ្តើមតំឡើងក្បាលសសរ(ក្បាលតុក្តា)ដោយវាយភ្ចាប់ទៅនឹងសសរ បន្តែមុននឹងវាយភ្ចាប់ក្បាលតុក្តាភ្ជាប់ គឺយើងត្រូវ ប្រើឧបករណ៍កែវស្ទង់ទឹក ដើម្បីអោយនីវ៉ូរបស់បាត់ធ្នឹមបានស្មើរល្អ ដូចរូប

បន្ទាប់ពីតំឡើងក្បាលសសរហើយ យើងត្រូវបន្តរតំឡើងពុម្ពធ្នឹម គឺយើងលើកពុម្ពធ្នឹមទៅភ្ជាប់ជាមួយនឹងក្បាលសសរ ទៅក្បាលសសរមួយទៀត បន្ទាប់មកយើងត្រូវយកជន្ទល់មកទល់ពីក្រោមពុម្ពធ្នឹមដើម្បីអោយធ្នឹមរឹងមាំ និង ធ្នឹមបានស្មើរដូចរូប(១៦) ដើម្បីអោយធ្នឹមបានស្មើរយើងត្រូវចង់ខ្សែពីក្បាលសសរ មួយទៅក្បាលសសរទៀត ដើម្បីអោយងាយស្រួលក្នុងការតំរូវបាតពុម្ពធ្នឹម ។ ការតំឡើងពុម្ពធ្នឹមត្រូវការកម្លាំងមនុស្សពី ៣នាក់ ទៅ៤ នាក់ ។

បច្ចេកទេសចាក់បេតុងសសរអាមេ របស់អាគារ

     ការចាក់បេតុងសសរ
ការងារចាក់បេតុងគឺជាការងារសំខាន់ ដូច្នេះមុនពេលចាក់បេតុងសសរគេចាំបាច់ត្រូវត្រួតពិនិត្យៈ - ក្តារពុម្ភមិនត្រូវមានប្រហោង និងបានលាបប្រេងរួចរាល់ហើយ - សរសៃដែកត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ ព្រមទាំងស្ថិតនៅតាមទីតាំង - មើលជន្ទល់ដែលទល់រួចហើយ - បាញ់ទឹកផ្សើមក្តារពុម្ព - សំភារៈ និងឧបករណ៏អោយបានគ្រប់គ្រាន់ - កម្លាំងមនុស្ស និងបែងចែក កម្លាំងជាក្រុមៈ -ក្រុមបង្ហាប់បេតុងដោយប្រើឧបករណ៏ Vibrature ប្រើកម្លាំពី ៣ទៅ៤នាក់  ក្រុមចាក់បេតុង ប្រើកម្លាំពី ២ទៅ៣នាក់
 -ក្រុមជញ្ជូនបេតុងទៅចាក់សសរតូច ៣ទៅ៥នាក់
-ក្រុមរៀបចំប្រព័ន្ធចរន្តអគ្គីសនី១ទៅ២នាក់

 
  ការដោះក្តារពុម្ពសសរ
ការដោះក្តារពុម្ពសសរ ក្រោយពីចាក់បេតុងបាន ២៤ម៉ោងយើងអាចដោះក្តារពុម្ពបាន ក្នុងការដោះក្តារពុម្ពក៏ការងារគ្រោះថ្នាក់មួយដែរ ដែលភាគច្រើននៅពេលដោះក្តារពុម្ពតែងតែជួបនូវចឲបញ្ហារ ដូចនេះហើយនៅពេលដោះក្តារពុម្ពត្រូវមានការប្រុងប្រយ័ត្នខ្ពស់

 
   ការងារកំណត់នីវ៉ូសសរ
ការតំឡើងនីវ៉ូសសរ គឺជាការងារសំខាស់សំរាប់កំណត់ពីកំពស់របស់អគារពីមួយជាន់ទៅមួយជាន់ទៀត ។ ដូចនេះការតំឡើងនីវ៉ូរបស់សសរ គឺទាមទារអោយអ្នកតំឡើងត្រូវមានបច្ចេកទេស និងយល់បានច្បាស់ពីនីវ៉ូរបស់អគារ ។ ការតំឡើងនីវ៉ូនៅលើសសរ ដំបូងគឺយើងត្រូវកំណត់ ឬ រកនីវ៉ូ(+00.00) ជាមុនសិន បន្ទាប់មកទៀតយើងវាស់ពី នីវ៉ូ(+00.00) ឡើងបានកំពស់ ១ម៉ែត្រ ដែលជាចំនុចគោលសំរាប់ចំលងនីវ៉ូតាមចំនុចមួយនឹង ទៅគ្រប់សសរ ។ ការកំណត់នីវ៉ូនេះគេ អាចប្រើឧបករណ៏ដូចជាៈ ទុយូស្ទង់ទឹក , ម៉ាស៊ីន Topography ។ ដោយឡែកនៅការដ្ធានដែលខ្ញុំបានចុះកម្មសិក្សា គឺគេបាន ម៉ានស៊ីន Laser Levels ដើម្បីបាញ់នីវ៉ូរបស់អគារ ។ ការតំឡើង ម៉ាស៊ីន Laser Vevels នេះ ក៏ដូចម៉ាស៊ីនផ្សេងៗទៀតដែល គឺជ្រើសរើសទីតាំងដែលមានសុវត្តិភាព និងងាយស្រួលក្នុងការធ្វើការ ដូចរូប( E )។ បន្ទាប់ពីតំឡើងម៉ាស៊ីន Laser Vevels រួចហើយយើងត្រូវ រកនីវ៉ូ(+00.00)ឬ នីវ៉ូដែលយើងបានកំណត់ បន្ទាប់មកយើងចាប់ផ្តើម កំណត់កំពស់(1m) ដែលគិតពីនីវ៉ូ(+00.00) ឬ នីវ៉ូដែលយើងបានកំណត់ ដែលជាចំនុចគោលនៃសំរាប់អោយយើងចំលងនីវ៉ូតាមចំនុចគោល ដោយការចំលងនីវ៉ូយើងយកsensor របស់ Laser Vevelមកដាក់នៅតាមសសរ នោះនៅពេលដល់នីវ៉ដែលយើងបានកំណត់ម៉ាស៊ីន Laser Vevels និងបញ្ជូនសញ្ញា ទៅអោយsensor ហើយsensor បញ្ចេញសំលេងកមអោយយើងវិញ ដូចរូប(F) បន្ទាប់មកយើងត្រូវវាយខ្សែតៅជុំវិញសសរដើម្បីជាចំនុចសំគាល់ ។ ការប្រើម៉ាស៊ីន Laser Vevels គឺយើងអាចប្រើកម្លាំងមនុស្ស ១ ឬ ២ នាក់ក៏អាចប្រើបានដែល។

បច្ចេកទេសតំឡើងក្តារពុម្ពសសរ

បច្ចេកទេសតំឡើងក្តារពុម្ពសសរ

លក្ខណៈទូទៅរបស់ក្តារពុម្ព ក្តារពុម្ពជាការងារសំខាន់ ដែលតំរូវអោយអ្នកសាងសង់ត្រូវតែយកចិត្តទុកដាក់បំផុតនៅពេលសាងសង់ ព្រោះថាពុម្ពជាអ្នកកំណត់នូវរូបរាងរបស់គ្រឿងបង្គុំសំណង់ ។

ការធ្វើក្តារពុម្ព

នៅបច្ចុប្បន្ន នេះក្តារពុម្ពដែលយើងតែងតែប្រើមានពីរ ប្រភេទ គឺៈ  ក្តារពុម្ពជ័រ ( រូប A )  ក្តារពុម្ពឈើ ( រូប B)  ក្តារពុម្ពដែក

ការធ្វើក្តារពុម្ពគឺអាស្រ័យទៅនឹង មុខកាត់របស់សសរ ។ ដោយឡែកនៅការដ្ធានដែរខ្ញុំបានចុះធ្វើកម្មសិក្សា គឺប្រើពុម្ពឈើ។ ដូចនេះដំបូងយើងត្រូវមាន បន្តះក្តារ, ឈើ(4cm x 8cm) ឬ ដែក(5cm x 10cm) និងសំភារៈផ្សេៗទៀត។ ការធ្វើក្តារដូខាងក្រោមៈ o កាត់ក្តារពុម្ពជាបន្ទះក្តារទៅតាមប្រវែង និង មុខកាត់ទៅតាមប្លង់ o វាយភ្ជាប់ឈើ(4cm x 8cm) ឬ ផ្សារដែក(5cm x 5cm) តាមបណ្តោយបន្ទះក្តារជា ២ ឬ ៣ ជួរ និងវាយភ្ជាប់ឈើ(4cm x 8cm) ឬ ផ្សារដែក(5cm x 5cm) នៅទទឹងក្តារនៅផ្នែកខាងក្បាល និងខាងចុងបន្ថែមដើម្បីឪ្យក្តារ មានភាពធន់គ្រាប់គ្រាន់ និងរាំង មាំ នៅពេលចាក់បេតុង (រូបទី ០៩)។

ការតំឡើងក្តារពុម្ព

បន្ទាប់ធ្វើក្តារពុម្ពរួចហើយ យើងចាប់ផ្តើមតំឡើងក្តារពុម្ព ដោយការតំឡើងនេះយើងត្រូវតំឡើតអោយចំអក្ស័ដែលគេបានកំណត់រួចហើយ បន្ទាប់មកយើងលើកយកមកផ្គុំ គ្នាតាមទិសឈរ ដោយវាយភ្ជាប់ ឬ ផ្សារភ្ជាប់ ពីក្តារពុម្ពមួយចំហៀងទៅពុម្ពមួយចំហៀងទៀត ដូចរូប(C) ។ បន្ទាប់ពីភ្ជាប់ក្តារពុម្ពបានទាំង ៤ជ្រុងហើយ យើងត្រូវ វាយភ្ជាប់ដៃឃ្នាស់ផ្អោបក្តារពុម្ពទាំង៤ជ្រុងបន្ថែមទៀត ចំពោះសសរដែលមានមុខកាត់(60cm x 60cm)គេយកគំលាត(50cm) ដើម្បីការពារកុំក្តារពុម្ពប៉ោង ឬ ផ្ទុះពេលចាក់បេតុង ។ បន្ទាប់មកទៀតយើងដាក់ជន្ទល់ ទល់ទាំង៤ ជ្រុង ដើម្បីអោយពុម្ពសសរមានលំនឹងបានល្អ បន្តែនៅផ្នែកខាងក្រោមនៃជើងជន្ទល់ត្រូវដាក់ដែកអ៊ុយ(U) ពីក្រោមដើម្បីងាយស្រួលក្នុងការកែរតំរូវនៅពេលសសររបស់យើងមិនត្រង់ ដូចរូប(D)។ ចំពោះផ្នែកខាងចុងនៃជើងក្រោមរបស់ដែកអ៊ុយ(U) ត្រូវធ្វើអោយជាប់ជាមួយនឹងកំរាលខ័ណ្ឌ។

• ការប្រយោលសសរ គឺជាការងារសំខាន់ដើម្បីផ្ទៀងផ្ទាត់សសរ អោយបានត្រង់។ បន្ទាប់ពីការតំឡើងពុម្ព និងប្រើជន្ទល់រួចហើយ យើងចាប់ផ្តើមប្រយោលសសរ ដោយការប្រយោលសសរប្រើកម្លាំងមនុស្សពី២ ទៅ៣ នាក់ ដោយការប្រយោលនេះ ដំបូងយើងត្រូវបណ្តុះដែកឬឈើ ដាក់អោយកែងនៅផ្នែកខាងលើនៃក្តារពុម្ពដែលមានប្រវែងណាមួយសមរម្យ ដើម្បីទុកចងខ្សែប្រយោលពីលើចុះក្រោម។ ការប្រយោលសសរធ្វើដូចខាងក្រោមៈ - ចងខ្សែប្រយោលជាមួយដែកឬ ឈើដែលយើងបានដាក់អោយកែងនៅផ្នែកខាងលើនៃ ក្តារពុម្ព រួចទំលាក់កូនប្រយោលមកក្រោម - វាស់ប្រវែងផ្នែកខាងលើ ដែលគិតពីគេមក្តារ ដល់ខ្សែប្រយោលបានប្រវែង( A ) - វាស់ប្រវែងផ្នែកខាងក្រោម យើងវាស់ចេញពីគេមក្តារពុម្ព ដល់អក្ស័នៃកូនប្រយោលតាមប្រវែង( A ) អោយបានត្រឹមត្រូវ។ ប្រសិនបើប្រវែងខាងក្រោម មិនត្រឹមត្រូវដូចប្រវែង( A )នោះបង្ហាញថាសសរ របស់យើងមិនបានត្រឹមត្រូវទេ ដូចនេះយើងអាចត្រួតពិនិត្យជើង ជន្ទល់នៅត្រង់ដែកអ៊ុយ(U)ដើម្បើតំរូវប្រវែងខាងក្រោមត្រឹមត្រូវ នឹងប្រវែងខាងលើ ។ - ការប្រយោលនេះដើម្បីអោយមានភាពលំអៀងកាន់តែតិច គឺត្រូវប្រយោលម្តង់ ២ឬ៣ ខ្សែប្រយោលនៃក្តារពុម្ព មួយចំហៀង ហើយយើងប្រយោលទាំង ៤ទិសនៃពុម្ពសសរ (រូបទី១១)។